ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
ផ្ទះពលរដ្ឋ ៨គ្រួសារ រស់នៅជាប់នឹងសណ្តស្ទឹងព្រែកត្នោត បានទទួលអំណោយពីសម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់បានបាក់ចូលទឹកស្ទឹងអស់
Wed,18 January 2023 (Time 10:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ប្រជាពលរដ្ឋចំនួន០៥ខ្នង ស្មើនឹង៨គ្រួសារនៅជាប់នឹងសណ្តស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ១៨ មករា ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្ដម  ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមលី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាយកទៅប្រគល់ជូន ដើម្បីដោះស្រាយការលំបាក ខណៈផ្ទះរបស់ពួកគាត់បានលិចចូលក្នុងទឹកស្ទឹង ដោយការស្រុតដី ។
  ផ្ទះចំនួន០៥ខ្នងនេះមានប្រជា ពលរដ្ឋរស់នៅទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន៨គ្រួសារ ហើយក្នុងចំនួន៨គ្រួសារនេះ មួយគ្រួសារទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុតនិងថវិកាចំនួន៥០ម៉ឺនរៀល ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោលគឺខណៈទទួលបាន ព័ត៌មានថា មានប្រជាពលរដ្ឋរងគ្រោះដោយផ្ទះរបស់ពួកគាត់បាក់ចូលទឹកស្ទឹងនោះ ឯកឧត្តមឃួង ស្រេង ក៏បានចុះមកសួរ សុខទុក្ខនិងនាំយកអំណោយរបស់សម្តេចទាំងទ្វេមកប្រគល់ជូនភ្លាមៗតែម្តង ។
   ប្រជាពលរដ្ឋទាំង៥ខ្នងផ្ទះនេះ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះឯកឧត្តមឃួង ស្រេង ពិសេសសម្តេចទាំងទ្វេ ដែលបានប្រគល់អំណោយជូនពួកគាត់បានទាន់ពេល ។ ពួកគាត់នឹងបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតតទៅ។
  គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ មករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងស្មើនឹង៨គ្រួសារ បានលិចចូលក្នុងស្ទឹងព្រែកត្នោត ដោយការបាក់ស្រុតដី នៅច្រាំងស្ទឹង  ហើយអ្វីដែលសំខាន់ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចាំបាច់ បានទាន់ ពេលនោះទេ ពោលគឺសម្ភារៈ និងរបស់របរ នៅជាប់ក្នុងផ្ទះ ត្រូវលិចចូលទៅក្នុងស្ទឹងបាត់ទាំងអស់ ។
  ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង៥ខ្នងនេះ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទ ប្រុស អាយុ៥៤ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ បានបាត់លុយចំនួន ២០០០ដុល្លារ ផ្លាកទីន ១តម្លឹង ប្លង់ដី ២ប័ណ្ណ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ ២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ បាត់លុយចំនួន ១០០០ដុល្លារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ ទី៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក ០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ទី៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ទី៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក ០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ៩ម៉ែត្រ ។ចំណែក៣គ្រួសារទៀតជាគ្រួសារជួលផ្ទះខាងលើស្នាក់នៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ