ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
កិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
Thu,19 January 2023 (Time 10:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

សាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ មានបើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលំអផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ពីភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ទៅដល់ភូមិត្រពាំង ប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រោមកិច្ចដឹកនាំប្រជុំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន មន្ទីរជំនាញពាក់ព័ន្ធ នៃខេត្តទាំងពីរ នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងអាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធ នៃខេត្តទាំងពីរផងដែរ។

តាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាល បានឲ្យផ្អាកមួយរយ: ក៏ត្រូវបានរងការរឹះគុណពីប្រព័ន្ធបណ្តាញសង្គមទៀតផង។ ផ្លូវមួយខ្សែនេះបានផ្តល់អត្ថប្រយោជន៍ដល់ខេត្តទាំងពីរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅ កាន់ច្រកព្រំដែនទៀតផង ។ ម៉្យាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរ ។

ឆ្លងតាមកិច្ចពិភាក្សា នៃអង្គប្រជុំទាំងមូលក៏បានផ្តោតសំខាន់ទៅលើបច្ចេកទេស ក្នុងការស្ថាបនាផ្លូវ និងថវិកា។ ក្នុងនោះ តំណាំងក្រុមហ៊ុន លី ឈួន ក៏បានលើកផងដែរថា ក្រោយពីការទូទាត់នូវថ្លៃសំណង ដល់ក្រុមហ៊ុនរួចរាល់ បើក្រសួងឲ្យក្រុមហ៊ុនបន្តធ្វើ ក្រុមហ៊ុននឹងធ្វើបន្តផងដែរ។ ក្នុងនោះដែរតំណាងក្រសួងសាធារណការ ក៏បានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឲ្យកងវិស្វកម្មកងទ័ព ស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង ៤១គីឡូម៉ែត្រ និងប្រវែង ២៧គីឡូម៉ែត្រទៀត ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យជាអ្នកស្ថាបនាបន្ត ក្នុងគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឲ្យរួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោងផ្លូវនេះមិនបានប្រគល់ឲ្យក្រុមហ៊ុន លី ឈួន ធ្វើបន្តទៀតឡើយ។ តាមការបញ្ជាក់របស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួន ២លានដុល្លា សម្រាប់ធ្វើការសម្រួលផ្លូវឡើងវិញ ក្នុងភូមិសាស្ត្រខេត្តទាំងពីរ និង ធ្វើសំណង់សិល្ប:ការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងធ្វើស្ពាន ៣០កន្លែងក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា សក្តានុពលរបស់ខេត្ត មានវិស័យកសិកម្ម វិស័យ ទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួតរបស់កម្ពុជា។ ដោយកត្តានេះហើយ ទោះបីប្រទេសកម្ពុជា បានជួបនូវវិបត្តិជម្ងឺកូវិដ-១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងកែលម្អដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលដៅលើកម្ពស់វិស័យទេសចរណ៍ ក្រោយពេលវិបត្តិជម្ងឺកូវិដ-១៩ មានភាពធូរស្រាលនៅកម្ពុជា ក៏បានធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានភាពប្រសើរឡើងវិញ។ ទាំងនេះក៏សរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់ទុនវិនិយោគ ក្នុងការស្ថាបនាផ្លូវថ្នល់នេះ គឺដើមី្បស្តារសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តម ទៀ សីហា និងឯកឧត្តម ប៉ែន កុសល្យ បានធ្វើការថ្លែងអំណរគុណដល់ក្រសួង ដែលតែងគាំទ្ររាល់ការចំណាយលើកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទូទាំងប្រទេស។ ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានជម្រុញឲ្យក្រុមហ៊ុន លីឈួន ធ្វើការពន្លឿនការរៀបចំធ្វើឯកសារ ដើមី្បធ្វើការទូទាត់រាល់សំណង ក្នុងរយ:ពេលស្ថាបនាផ្លូវមួយខ្សែនេះ ព្រមទាំងបានបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ជាគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានធ្វើការប្រគល់ឲ្យកងវិស្វកម្មកងទ័ព និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការស្ថាបនា។ ម៉្យាងទៀត ក្រសួងជំនាញក៏ត្រូវរៀបចំបង្កើតក្រុមការងារ ក្នុងការត្រួតពិនិត្យ លើការងារនេះ ព្រមទាំងត្រូវអនុវត្តទៅតាមលិខិត្តរបស់ក្រសួងេសដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និង ដឹកជញ្ជូន ឲ្យទទួលបានលទ្ធផលល្អប្រសើរ៕ អត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ