នាព្រឹកថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ ទេសចរណ៍ធម្មជាតិអូរបីជាន់ ស្ថិតនៅភូមិព្រែកស្វាយ និងចុះពិនិត្យសហគមន៍អេកូ ទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យ អាជ្ញាធរមូលដ្ឋាន ក៏ដូចអាជ្ញាធរសង្កាត់ ក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវ យកចិត្តទុក ដាក់ចូលរួមថែរក្សា និងអភិរក្សព្រៃឈើរបស់យើងឱ្យបានគង់វង្ស ព្រោះព្រៃឈើទាំង អស់នេះវានាំមកនូវប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋតំបន់កោះ និងជាការទាក់ ទាញភ្ញៀវទេសចរជាតិ ពិសេសភ្ញៀវទេសចរបរទេសមកពីតំបន់អ៊ឺរ៉ុបពួកគេចូលចិត្តទេស ចរណ៍បែបធម្មជាតិ ដូច្នេះយើងត្រូវរៀបចំកែច្នៃតំបន់នេះឱ្យក្លាយជាតំបន់មួយ ដែលមានភាព ទាក់ទាញបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋតំបន់ កោះរបស់យើងមានជីវភាពកាន់តែប្រសើរ។ដោយឡែក តំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ លាតសន្ធឹងតាមបណ្តោយព្រែកមានផ្ទៃដីទំហំប្រមាណ ២០ហិកតា កំពុងត្រូវបានធ្វើការអភិ វឌ្ឍកែលម្អជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងតំបន់កោះរ៉ុង នៃ ខេត្តព្រះសីហនុ មិនមានការបំពុលបរិស្ថានដោយថង់ប្លាស្ទិក។បច្ចុប្បន្នភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តព្រៃកោងកាងព្រែកតាសុខនេះ មានមកពីបណ្តារាជធានី- ខេត្ត ពិសេសនៅពេលមានពិធីបុណ្យជាតិ អន្តរជាតិម្តងៗ។ ម្យ៉ាងទៀតភ្ញៀវទេសចរមក លេងកម្សាន្តតំនប់កោះ មិនអាចភ្លេចសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងនេះទេ ដែលកំពុងមានការអភិវឌ្ឍជាទីទាក់ទាញពីសំណាក់ភ្ញៀវទេសចរ ប្រកបដោយផាសុកភាព ព្រមទាំងមានបរិស្ថាន អនាម័យ ទទួលយកខ្យល់បរិសុទ្ធសម្រាប់ក្រុមគ្រួសារ។ឯកឧត្តម អភិបាលខេត្ត ក៏បានគាំទ្រការបង្កើតឱ្យមានសហគមន៍ ទេសចរណ៍ ព្រែកកោង កាង និងបានធ្វើការណែនាំឱ្យប្រធានសហគមន៍ត្រូវខិតខំយកចិត្តទុកដាក់ កែច្នៃតំបន់នេះ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ព្រោះទីតាំង នេះសម្បូរទៅដោយព្រៃកោងកាង រុក្ខជាតិដុះចម្រុះតាមបែបធម្មជាតិ ទន្ទឹមនឹងការ ការពារថែរក្សា អភិរក្ស យើងក៏ត្រូវរួមគ្នាធ្វើការដាំដុះកូនកោងកាងបន្ថែមទៀតឱ្យកាន់តែមាន ភាពស្រស់ស្អាត និងបៃតង។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យសហគមន៍ដាក់តំបន់នេះជាតំបន់ (គ្មានថង់ប្លា ស្ទីក) គ្មានការបំពុលបរិស្ថាន ដើម្បីជួយបង្កើតការងារជូនប្រជាពលរដ្ឋតំបន់កោះ ឱ្យមានការងារធ្វើកាន់តែច្រើន ធ្វើឱ្យជីវភាពរបស់ពួកកាន់តែល្អប្រសើរ ព្រោះព្រៃ កោងកាងជាប្រភពទាក់ទាញភ្ញៀវទេសចរ បើយើងចេះច្នៃប្រឌិតវាឱ្យស្របទៅតាមតម្រូវ ការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។ទន្ទឹមនោះយើងក៏ត្រូវរៀបចំវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលជាសមិទ្ធផលតំបន់កោះសម្រាប់ភ្ញៀវទេសចរបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ស្នាដៃស្រ្តីខ្មែរ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ស្នាដៃស្រ្តីខ្មែរ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ស្នាដៃស្រ្តីខ្មែរ)
វីដែអូ