ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ស្នាដៃស្ត្រីខ្មែរ
រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីត្រៀមទទួលព្រឹត្ដិការណ៍ស៊ីហ្គេម
Wed,25 January 2023 (Time 11:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

​ព្រឹត្តិការណ៍ស៊ីហ្គេម នៅសល់តែ១០០ថ្ងៃទៀត រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុង តម្រាយផ្លូវចំនួន៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។​លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា គឺជាពេលវេលាមួយ ដែលកម្ពុជាក្នុងនាម ជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនាការរាប់ថយ ក្រោយ១០០ថ្ងៃ ជាមួយព្រឹត្តិការណ៍នេះ ហើរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងរៀបចំការងារមួយចំណែកផងដែរ ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

​លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងចាក់កៅស៊ូឡើងវិញលើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វារ ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែងប្រមាណជា ១៥គីឡូម៉ែត្រ ព្រោះផ្លូវនេះជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការដ្ឋានផ្លូវជាតិលេខ៦សម្រេច លទ្ធផលបាន៨០ភាគរយហើយ។

លោកបន្តថា ការងារមួយទៀត គឺកែលម្អមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុច ប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាតដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់។ រីឯ នៅសងខាងផ្លូវធំ មានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។

បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ នឹងអ៊ុតកៅស៊ូបន្ថែម ដើម្បីឱ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឱ្យមានសោភណភាពស័ក្តិសមជាទីតាំងដែល ប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានី ភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើ ចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិ លេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ដែលសម្រេច ការសាងសង់បាន១០០ភាគរយ ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។

ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការ សាងសង់បាន៨៥ភាគរយហើយ នៅសល់ការដោះស្រាយផលប៉ះពាល់ជាមួយ ប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ស្នាដៃស្រ្តីខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ស្នាដៃស្រ្តីខ្មែរ)

វីដែអូ