ខេត្តកែប ៖ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែបបានរៀបចំពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ “ឆ្នេរខ្សាច់ និងព្រែក ដែលទទួលបានជ័យលាភីនៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលេីកទី៤ និងព្រែកកម្សាន្តស្អាតលេីកទី១ ឆ្នាំ២០២៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ៕