ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតឯករាជ្យ ចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោក កែវ សុផាត ចាងហ្វាងការផ្សាយគេហទំព័រ ធីអិនអេដេលី និងភរិយា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់

ក្លឹបអ្នកកាសែតឯករាជ្យ ចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោក កែវ សុផាត ចាងហ្វាងការផ្សាយគេហទំព័រ ធីអិនអេដេលី និងភរិយា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់

ក្លឹបអ្នកកាសែតឯករាជ្យ សារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ លោក កែវ សុផាត និងភរិយា ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ!
តាំងនាមឱ្យមហាគ្រួសារ ក្លឹបអ្នកកាសែតឯករាជ្យ (ក.អ.ឯ) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំពិត ជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន និងសូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាង ខ្លាំងចំពោះមរណភាពឧបាសិកា ម៉ក់ វ៉ាន ត្រូវជាអ្នកម្តាយបង្កើតលោក កែវ សុផាត ចាងហ្វាងការផ្សាយសារព័ត៌មាន ធីអិនអេដេលី និងជាទីប្រឹក្សានៃក្លឹបអ្នកកាសែតឯករាជ្យ (ក.អ.ឯ) កាលពីវេលាម៉ោង ៤:៤០នាទីព្រឹក ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ឧបាសិកា ម៉ក់ វ៉ាន គឺជាការបាត់បង់នូវអ្នកម្តាយជាទីគោរព និងស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតនៃ គ្រួសារប្រកបដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រោសប្រណី និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះកូនៗ ដែលកន្លងមកឧបាសិកាបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទាំងបញ្ញាស្មារតីដល់កូនៗឱ្យក្លាយជាពលរដ្ឋល្អ និងធនធានបញ្ញ វន្តសម្រាប់សង្គម។ ពិសេសបានលះបង់បូជាកម្លាំងកាយកម្លាំងចិត្តតស៊ូអំណត់ព្យាយាម ដើម្បីក្រុមគ្រួសារ សង្គមជាតិ និង បានបំពេញតួនាទីដ៏ល្អឥតខ្ចោះក្នុងនាមជាអ្នកម្តាយ លោកយាយ និងលោកយាយទួត។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះយើងខ្ញុំទាំងអស់គ្នាក្នុងមហាគ្រួសារ ក.អ.ឯ សូមសម្តែងនូវសេចក្តីសោកស្តាយ យ៉ាងធំធេង និងពោរពេញដោយក្ដីស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខនេះជាមួយក្រុមគ្រួសារនៃសព និងញាតិសាច់សាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេកបំផុត។
ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងរំជួលចិត្តឥតឧបមាជាមួយសមានទុក្ខដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់ គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ សូមឱ្យដួងវិញ្ញាណក្ខន្ធឧបាសិកា ម៉ក់ វ៉ាន សូមបានចាប់បដិសន្ធិ និង សោយសុខក្នុងទីបរមសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក កែវ សុផាត និងភរិយាព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ បំផុតអំពីយើងខ្ញុំទាំងអស់គ្នាប្រកបដោយសមានទុក្ខដ៏សោកសង្រេងជាអនេកប្បការនេះ៕