ព័ត៌មានជាតិ

ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ បាន​ចុះពិនិត្យ​ស្ថាន​ភាព​នៃប្រតិបត្តិការពន្លត់អគ្គីភ័យអគារ Sky City​ និងកម្លាំងពាក់ព័ន្ធគ្រប់ផ្នែក ប្តេជ្ញារួមគ្នាគ្រប់គ្រងអគ្គីភ័យនេះឱ្យបានឆាប់បំផុត

រាជធានីភ្នំពេញ ថ្ងៃ​សៅរ៍​ ១១កេីត​ ខែមិគសិរ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៣​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​ចុះពិនិត្យ​ស្ថាន​ភាព​នៃប្រតិបត្តិការពន្លត់អគ្គីភ័យអគារ Sky City​ កម្លាំងពាក់ព័ន្ធគ្រប់ផ្នែករួមមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងទ័ពពិសេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមហ៊ុនOCIC ក្រុមហ៊ុនប៉េងហួត បានប្តេជ្ញារួមគ្នាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងអគ្គីភ័យនេះឱ្យបានឆាប់បំផុត។