ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៤

រាជធានីភ្នំពេញ (អង្គភាពប្រឆាំងអំពើរពុករលួយ)៖ នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ រយៈពេល ៣ថ្ងៃដំបូង នៃឆ្នាំ២០២៤ បាន ចំនួន ៨៧២៨ រូប នាំឱ្យវឌ្ឍនភាពនៃការមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល កើនឡើងដល់ ៤៧.៧៤ % នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩ រូប។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨ៈ០០ព្រឹកដល់ម៉ោង០៥ៈ០០ល្ងាច៕