ព័ត៌មានជាតិ

ឯកឧត្តមអភិបាល ខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំ ត្រួតពនិត្យទីតាំង ការផ្សាយបន្តផ្ទាល់ នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅទូទាំងខេត្ត

ស្រុកពញាឭ៖ បន្ទាប់ពី ទទួលស្វាគមន៍ព្រះអគ្គីជយ័កីឡា បានដង្ហែមកដល់ ភូមិសាស្ត្រស្រុកពញាឭ ឯកឧត្តមគង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យទីតាំងការផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍ ការប្រកួត កីឡាសុីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នៅទូទាំងខេត្ត ដែលប្រារព្ធធ្វើឡើង នៅសាលាស្រុកពញាឭ នាថ្ងៃទី២៩មេសានេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំ ដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តការងារចំពោះមុខសំខាន់ ដូចតទៅ៖
១.ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។
២. ត្រូវរក្សាសុវត្ថិភាពជូនអ្នកមកចូលរួមមកទស្សនាការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈពេល៦៤ឆ្នាំដែលកម្ពុជារងចាំធ្វើជាម្ចាស់ផ្ទះ។
៣.ជាពិសេសត្រូវលើកស្ទួយការបង្កើតក្រុមកីឡា ឱ្យបានច្រើនប្រភេទក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដែលជាគ្រឹះសំខាន់ក្នុងការប្រគួតតំណាង ខេត្ត ក្រុង/ស្រុក អាចនិងឈានដល់ការប្រគួតតំណាងឱ្រប្រទេសជាតិ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា៕