នាល្ងាចថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព. ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព រដូវកាលទី៨ ឆ្នាំ២០២៤ អបអរសាទរ ខួបលេីកទី៤៥ ទិវាជ័យជម្នះ ៧មករា ប្រព្រឹត្តក្នុងទីលានបាល់ទាត់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេសុីលីដា ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។