ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះដែរផ្តោតទៅលើរបៀបវារ:ដូចខាងក្រោម៖
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ស្ដីពីកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត
– ពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងចំណូល ចំណាយថវិការដ្ឋបាលខេត្ត ក្រោយវិចារណកម្មថវិកា
– ផ្សព្វផ្សាយ ៖សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីករណីរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មី ប្រភេទ Omicron JN1
– បញ្ហាផ្សេងៗ។