ព័ត៌មានជាតិ

លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាពចំណុះ នៃរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាពចំណុះ នៃរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក-លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី នាយក នាយករងតាមបណ្តាទីចាត់ការទាំង៥ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

អង្គប្រជុំទាំងមូល បានធ្វើការពិភាក្សាគ្នាទៅលើបញ្ហាប្រឈម និងសំណូមពរនានា របស់អង្គភាពនិមួយៗ ដើម្បីរួមគ្នាធ្វើការដោះស្រាយឱ្យបានចំគោលដៅ និងទាន់ពេលវេលា សំដៅធ្វើឱ្យការអនុវត្តតួនាទី និងភារកិច្ច របស់បណ្ដាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត កាន់តែមានភាពរីកចំរើន មានប្រសិទ្ធភាព និងសមិទ្ធផលខ្ពស់។