ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឱ្យដាក់ជនណាបំភ្លៃថា កម្ពុជាចុះកិច្ចព្រមព្រៀងដោះដូរអធិបតេយ្យភាព ក្នុងបញ្ជីខ្មៅ មិនអាចស្នើលើកលែងទោសបាន

សម្ដេចតេជោ ស្នើឱ្យដាក់ជនណាបំភ្លៃថា កម្ពុជាចុះកិច្ចព្រមព្រៀងដោះដូរអធិបតេយ្យភាព ក្នុងបញ្ជីខ្មៅ មិនអាចស្នើលើកលែងទោសបាន
សម្ដេច ហ៊ុន សែន បានស្នើតុលាការផ្ដន្ទាទោសជនណា ដែលបំភ្លៃការពិតថា មេដឹកនាំកម្ពុជា បានកម្ពុជាចុះកិច្ចព្រមព្រៀងប្រគល់អំណាចឱ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស ក្នុងកម្រិតអតិបរមា។ សម្ដេចក៏ស្នើទៅក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារ ដាក់ជនដែលនិយាយាបំភ្លៃការពិត ទៅក្នុងបញ្ជីខ្មៅ ដែលមិនអាចស្នើសុំបន្ធូបន្ធយ និងលើកលែងទោសបាន។
សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា។