ព័ត៌មានជាតិ

ព្រះចៅអធិការវត្តដំបូកខ្ពស់ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកការដ្ឋានសាងសង់”ព្រែកជីកហ្វូណនតេជោ”

នាព្រឹកថ្ងៃច័ន្ទ១កើតខែស្រាពណ៍ឆ្នាំរោងឆស័កពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី05/សីហា/2024/ពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកការដ្ឋានសាងសង់”ព្រែកជីកហ្វូណនតេជោ”ក្រោមអធិបតីភាពព្រះចៅអធិការវត្តដំបូកខ្ពស់ព្រះនាមខាន់ សុវណ្ណនៅភូមិត្នោតជ្រុំ2សង្កាត់បឹងទំពន់2ខណ្ឌមានជ័យរាជធានីភ្នំពេញគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោដែលបានបើកដំណើរការសាងសង់ជាផ្លូវការនៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៤គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននឹងត្រូវបានដឹកនាំអនុវត្តប្រកបដោយភាពស្វាហាប់ដោយសម្តេចមហាបរវរធបតីហ៊ុន ម៉ាណែត។គម្រោងព្រែកជីកហ្វូណនតេជោ  ជាគម្រោងប្រវត្តិសាស្រ្តថ្មីមួយដែលផ្តល់អត្ថប្រយោជន៍មហាសាលដល់ប្រជាជន និងអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដែលមានភាពងាយស្រួលក្នុងការដឹកទំនិញផ្សេងៗទាំងនាំចេញ និងនាំចូល កាត់បន្ថយចម្ងាយផ្លូវ រយៈពេលដឹកជញ្ជូន ពិសេសផ្តល់នូវលទ្ធភាពសម្រាប់គ្រប់គ្រងទឹកបញ្ចៀសគ្រោះធម្មជាតិនានា។