ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា មកពីគណបក្សនយោបាយនានា

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចអគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា មកពីគណបក្សនយោបាយនានា ដែលបានមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អនុប្រធាន និងថ្នាក់ដឹកនាំគណបក្សខេត្តគ្រប់លំដាប់ថ្នាក់ សមាជិកគណបក្សនយោបាយនានា ដែលមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ទាំងអស់ ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ៕