ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ រៀបចំស្តង់កម្មវិធីវិក្កយបត្រនាំសំណាង និងការតាំងបង្ហាញរង្វាន់រថយន្ត នៅខេត្តកណ្ដាល

ខេត្តកណ្ដាល៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសាខាពន្ធដារខេត្តកណ្ដាល បានរៀបចំស្តង់កម្មវិធីវិក្កយបត្រនាំសំណាង និងការតាំងបង្ហាញរង្វាន់រថយន្ត នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាលមានរយៈពេលពីរថ្ងៃគឺថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៤។

តាមរយៈស្តង់កម្មវិធីវិក្កយបត្រនាំសំណាង លោកអ្នកនឹងបានយល់ដឹងពីរបៀបចុះឈ្មោះប្រើប្រាស់កម្មវិធី និងបង្ហោះវិក្កយបត្រ មកអគ្គនាយកដ្ឋានពន្ធដារ និងមានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើន។
សូមជម្រាបថា សូមសាធារជនទាំងអស់ អាចបន្តចូលរួមប្រើប្រាស់ និងបញ្ចូលវិក្កយបត្រឲ្យបានច្រើន តាមកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ដែលអាចធ្វើការទាញយក (Download) ដោយឥតគិតថ្លៃពី App Store ឬ Play Store ដើម្បីជាការរួមចំណែកលើកកម្ពស់អនុលោមភាព សារពើពន្ធ និងកាត់បន្ថយការគេចវេះពន្ធ និងជាពិសេសសាធារណជន ដែលបានបញ្ចូលវិក្កយបត្រ តាមកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) នឹងអាចមានសំណាងឈ្នះរង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ការចាប់រង្វាន់រៀងរាល់ ៦ខែម្តង៕