ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាស ប្រារព្ធព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០២៤

ក្រុងតាខ្មៅ៖ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធពិធី ក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាស ព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ នាព្រឹក ថ្ងៃទី១៧តុលានេះ ។

ពិធីដ៍អធិកអធមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា កណ្ដាល និងលោកជំទាវ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្ត កណ្តាលនិងលោកជំទាវ ។
ពិធីក្រុងពាលីនេះ ធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ក្នុងនោះ មានពិធីថ្វាយគ្រឿងសក្ការៈ ប្រកាសបួងសួង ចំពោះបារមីវត្ថុសាកសិទ្ធ បូជាព្រះភូមិម្ចាស់ទឹកម្ចាស់ដី និងថ្វាយគ្រឿងសក្ការៈ ចំពោះស្តេចក្រុងពាលី ដើម្បីសុំសេចក្តីសុខ ក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅឆ្នាំនេះ មានរយៈពេល ២គឺចាប់ពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ អោយប្រព្រឹត្តទៅ ប្រកបដោយ ភាពសុខសាន្ត៕