កាលពីរាត្រិថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលលៀងសាយភោជន៍ ទទួល ស្វាគមន៍គណៈ ប្រតិភូចិន
Author: sdsk
ផលិតផលខ្មែរជាច្រើនប្រភេទបានយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប
ផលិតផលខ្មែរជាច្រើនប្រភេទ បានយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប នៅមុខប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យបានស្គាល់ពីផលិតផលខ្មែរកាន់តែច្រើន និងអាចសហការនាំចេញទៅលក់នៅតាមបណ្ដា ប្រទេសផ្សេងៗទៀត ។.. ក្រុមម្ចាស់សហគ្រាស និងសិប្បករ បាននាំយកផលិតផលខ្មែរជាច្រើនប្រភេទ ដើម្បីដាក់តាំងបង្ហាញក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលផលិតផលទំាងនោះមានដូចជា ដំណាប់ផ្លែឈើ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ គ្រឿងទេស គ្រឿងចម្លាក់ស្ពាន់ ទឹករុក្ខជាតិបំប៉នសុខភាពជាដើម ។ ការដាក់បង្ហាញផលិតផលខ្មែរជាច្រើនមុខនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺដើម្បីផ្សព្វផ្សាយ ដល់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ដែលបានអញ្ជើញមកក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប បានស្គាល់ ពីផលិតផលខ្មែរដែលមានគុណភាពល្អ ។ លោកស្រី ស៊ឹម សៀក អ្នកលក់ក្រុមហ៊ុនសច្ចៈ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្ម កម្ពុជា ដែលផលិតដោយដៃ បានមានប្រសាសន៍ថា ការយកផលិតផលមកតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ ដើម្បីឱ្យប្រជាជនខ្មែរ បានដឹងពីលក្ខណៈល្អប្រណិត ហើយក៏ជាផ្នែកមួយនៃ អត្តសញ្ញាណជាតិខ្មែរ។ លោកស្រី បានបន្តថា ចម្លាក់ថ្មដោយដៃនេះមានច្រើនប្រភេទដែល អាចធ្វើជារូបដំរី ព្រះកេសព្រះ ធ្វើជាព្រះសម្មាធិ […]
បេះដូងក្រដាសបានបញ្ចេញសម្រស់ចែងចាំងនៅលើទឹកដីអង្គរ ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក
បេះដូងក្រដាសបានបញ្ចេញសម្រស់ចែងចាំងនៅលើទឹកដីអង្គរ ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោកបន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក ពេលនេះ បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឃើញ។ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀម បំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ។ ក្រោយការៀបចំរចនា ជាសួនបេះដូងយ៉ាងស្រស់ស្អាត បេះដូងក្រដាស ដែលមានពណ៌ចម្រុះ មានលឿង ក្រហម និងខៀវកាន់តែបង្កើនភាពស្រស់ស្អាតឱ្យប្រាសាទអង្គរវត្ត ដែលជាទីតាំងកន្លែងបុរាណដ្ឋានដ៏ពិសិដ្ឋរបស់កម្ពុជា។ខណៈនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីបានចូលមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសួនបេះដូង ដែលត្រៀមនឹងបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។ យុវតីឈឹម សុផល អាយុ១៧ឆ្នាំ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀម រាបបានឱ្យដឹងថា នេះជាលើកទី មួយហើយ ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យបេះដូងក្រដាស រួមគ្នាបត់ដោយដៃ របស់បងប្អូនជនរួមជាតិកម្ពុជា មានចំនួនយ៉ាង ច្រើន ហើយបានយកមករៀបចំរចនាជាសួនបេះដូងក្រដាស យ៉ាងស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរ។ យុវជនរូបនេះបញ្ជាក់ សកម្មភាពនេះ ជាមោទនភាពមួយក្នុងនាមប្រជាជនកម្ពុជា ដែលបានរួបរួមសាមគ្គីគ្នា បត់រូបបេះដូងបានច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំមានអារម្មណ៍រំភើប ព្រោះអីវាជាលើកទីមួយ […]
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជាទទួលស្គាល់ថា ប្រទេសឥណ្ឌាជាប្រទេសឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍជំនាញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ឥណ្ឌាទាំងអស់ ចូលរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីកសាងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈ ទៅដល់យុវជនកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលនឹងគាំទ្រដល់ការវិនិយោគ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មពិធីប្រគល់ពានរង្វាន់ ផីនណាកុលប្រចាំឆ្នាំ២០២៣ “The Pinnacle Award 2023” នាឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យភាពរបស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងឥណ្ឌា និងកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ ចំពោះស្ថានកុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា (INCHAM) ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ […]