ព័ត៌មានជាតិ

ឯកឧត្តម គង់ ភោគ ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់។ កិច្ចប្រជុំខាងលើបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-នូវែលសេឡង់ដែលមានស្រាប់ និង បានពិភាក្សាអំពីទិសដៅអនាគត ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ រួមទាំងកិច្ចសហប្រតិបត្តិការនានា ក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត

ព័ត៌មានជាតិ

សារលិខិតរំលែកមរណទុក្ខ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន លោកជំទាវ អ៊ុ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវ អ៊ុំ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ លោកជំទាវ ជាទីរាប់អាន! ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ខ្ញុំ និងជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និង ប្រវត្តិសាស្ត្រខ្មែរ ដែលជាស្វាមីរបស់ លោកជំទាវ លោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក នៅ រាជធានីភ្នំពេញ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់នូវស្វាមី […]

ព័ត៌មានជាតិ

គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធា

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ​ ​អញ្ជើញទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ ប្រធានសមាគមមិត្តភាពកម្ពុជាវៀតណាម

ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ ឯកឧត្ដម​ ម៉ប់​ សារិន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញទទួល​ជួប​សម្ដែង​ការ​គួរសម​

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លេី​កំណត់​ហេតុ​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​ “​ គម្រោង​លេីក​កម្ពស់​សេវា​សុខាភិបាល​សាធារណៈ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ដង្កោ​ រាជធានី​ភ្នំពេញ​ “​

នា​ព្រឹកថ្ងៃ​សុក្រ​ ១២រោច​ ខែផល្គុន​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៤​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​

ព័ត៌មានជាតិ

ឯកឧត្ដម​ ឃួង​ ស្រេង និងលោកជំទាវ​ ​ចូលរួម​ក្នុង​ពិធី​សប្បុរសធម៌​ សមាគម​កាយឫទ្ធិនារី​កម្ពុជា​ ក្រោម​អធិបតីភាពលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត

នាព្រឹ​ក​ថ្ងៃ​សៅរ៍​ ១៣រោច​ ខែផល្គុន​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ស្នើដល់អាជ្ញាធរ និងពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យបំផុសស្មារតីជាតិនិងវប្បធម៌និយម

អភិបាលខេត្តកំពតបានលើកឡើងថា ប្រទេសមួយរឹងមាំរីកចម្រើនរុងរឿងទៅបាន អាស្រ័យដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការថែរក្សា វប្បធម៌

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ជួយសម្របសម្រួល ជូនអាជីវករលក់ដូរផ្សារកំពង់បឹង ដែលសុំពន្យារពេលសាងសង់ផ្សាររយៈពេល៣ឆ្នាំ តែក្រុមហ៊ុនឯកភាពរយៈពេល៥ឆ្នាំ

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា