ខេត្តកណ្ដាល ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញមួយកន្លែង ស្ថិតនៅភូមិព្រែករាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកលេងពង្វក់ ស្មារតីអ្នកញៀនល្បែងឲ្យចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង ។
សូមបញ្ជាក់ឲ្យដឹងថាទៀងថា ៖ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញមួយកន្លែងនេះ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការបើកលេងជាធម្មតា ប៉ុន្ដែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ក្នុងមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាប។ គេដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានអាចឃុបឃិតគ្នាជាលក្ខណៈជាប្រព័ន្ឋជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះ ទើបដើរបញ្ច្រាស់ទិសពីគោលនយោបាយភូមិឃុំ សង្កាត់ឲ្យមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល គេឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជាពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្មជាខ្លាំង ខ្លាចកើតមានអន្ដិសុខកើតនៅអំពើចោរកម្មចោរឆក់ចោរប្លន់ ចោរគាស់ផ្ទះ និងអំពើហិង្សាជាដើម ។ល។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២កន្លងផុតទៅ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យគណះអភិបាលរាជធានីទាំង២៥ ខេត្តក្រុងដែរតម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងដុះស្លែខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសដោយគ្មានការលើកលែង ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកក្រុងខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់និងបនល្បែងទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រពន្ឋ័អនឡាញនៅក្នុងមូលដ្ឋានរបដ់ខ្លួនទេ បញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមស្នើយ៉ាងទទូចដល់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោក ឈឿន សុចិត្ត សូមជួយចាត់មន្ដ្រីក្រោមឧ្យិវាទចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទៅលើទីតាំងបនល្បែងស៊ីសងជល់មាន់ខុសច្បាប់ខាងលើនេះផង ដើម្បី ស្របតាមគោលនយោបាយភូមិឃុំសង្ក្រាត់មានសុវត្តិភាពទាំង៧ចំណុចរបស់របស់ក្រសួងមហាផ្ទៃ៕
ប្រភពៈ ស៊ីធីវីអនឡាញ