ល្បែងស៊ីសង(ស្រុកបាទី) ៖ មហាជនសង្កេតឃើញថាៈ ក្រុមឈ្មួញល្បែងធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការដាក់ពង្រាយល្បែងអនឡាញ ជ្រកតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ក្នុងនោះថៅកែបនល្បែងអនឡាញនីមួយៗ បានដាក់ឱ្យកូនឈ្នួល ឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ភ្នាល់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែងមកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរៀងរាល់ថ្ងៃ ខណៈលោក ឆាយ កែវមុន្នី អធិការដ្ឋាននគរបាលស្រុកបាទី ភ្លេចបទបញ្ជារបស់សម្ដេច សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាក់ស្ដែងទីតាំងល្បែងអនឡាញ លោក ឆាយ កែវមុន្នី អធិការស្រុកបាទី មិនទាន់បង្ក្រាបស្ថិតនៅភូមិដីក្រហម ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
សូមរំលឹកថា “កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង២៥ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរឬសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។”
បញ្ហាអសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងស៊ីសង។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកបាទី ហាក់សំងំស្ងៀម មិនទាន់បង្ក្រាបទីតាំងបនល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេងនៅមូលដ្ឋានរបស់ខ្លួនឱ្យទាន់ពេលវេលា ផ្គើនទៅនឹងបទបញ្ជារបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា។
ហេតុនេះពលរដ្ឋសង្ឃឹមថាលោក ឆាយ កែវមុន្នី អធិការស្រុកបាទី ជាពិសេសឯកឧត្តម ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ដូចបានជម្រាបជូនក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ឱ្យមានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារ ហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។