ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលសង្កាត់ក្រចេះ

រដ្ឋបាលសង្កាត់ក្រចេះ សូមជម្រាបជូនសាធារណជនបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ឱ្យបានជ្រាបថា ទីតាំងបញ្ហានេះ ក្រុមប្រឹក្សាសង្កាត់ក្រចេះបានប្រជុំអនុម័ត និងដាក់បញ្ចូលក្នុងគម្រោងអាទិភាព ជួសជុលលូ សម្រាប់ឆ្នាំ២០២៤រួចជាស្រេចហើយ នឹងចុះសិក្សាគម្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

ឆ្លើយតប នឹងម្ចាស់គណនីហ្វេសប៊ុក (facebook) ឈ្មោះ Chhuon Socheat ដែលពុំបានដឹងអំពីព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ពីកម្មវិធីវិនិយោគ រួមនឹងគម្រោងអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំរបស់សង្កាត់បាន ចុះផ្សាយបញ្ហាដែលកើតមាននៅទីតាំងគម្រោងដែលពុំទាន់បានអនុវត្ត បង្កឱ្យមានការភាន់ច្រឡំពីសំណាក់ សារណជនគិតថាអាជ្ញាធរសង្កាត់ ក្រុង និងខេត្តពុំបានគិតគួរយកចិត្តទុកដាក់។

រដ្ឋបាលសង្កាត់ក្រចេះសូមការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ផងដែរចំពោះការយឺតយ៉ាវក្នុងការអភិវឌ្ឍន៍។