រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញ៉ូវ រតនា ជំនួយការខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១លាន ២០ម៉ឺនរៀល, ទឹកសុទ្ធ ភេសជ្ជៈ ៥កេស, ទឹកដោះគោឆៅ ០២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕