ព័ត៌មានជាតិ

ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្តកិច្ចមិនហ៊ានបង្ក្រាប!

ខេត្ត​កណ្ដាល ៖ ​​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​រាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​លេង​ពង្វក់ ស្មារតី​អ្នកញៀន​ល្បែង​ឲ្យចូល​ទៅលេង​យ៉ាង​គគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ សង្ស័យថា​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ក៏​មិនដឹង ។

​សូម​បញ្ជាក់​ឲ្យដឹងថា​ទៀងថា ៖ ទីតាំង​បន​ល្បែង​ជល់មាន់​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​មួយ​កន្លែង​នេះ ស្ថិតនៅក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​បើក​លេង​ជាធម្មតា ប៉ុន្ដែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ក្នុង​មូលដ្ឋាន​មិន​ទាន់​ធ្វើការ​បង្ក្រាប​។ គេ​ដាក់​ការសង្ស័យថា អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ជា​ប្រព័ន្ឋ​ជាមួយ​ម្ចាស់​ទីតាំងបន​ល្បែង​ខាងលើនេះ ទើប​ដើរ​បញ្ច្រាស់ទិស​ពី​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​ឲ្យមាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​ករណី​បទល្មើស​បន​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​ស្ថិតនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់​ ក្រុងតា​ខ្មៅ​ ខេត្ត​កណ្ដាល គេ​ឃើញ​អ្នកញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ ប្រជាពលរដ្ឋ​លើកឡើងថា ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ម​ជាខ្លាំង ខ្លាច​កើត​មាន​អន្ដិ​សុខ​កើត​នៅ​អំពើចោរកម្ម​ចោរឆក់​ចោរប្លន់ ចោរ​គាស់​ផ្ទះ និង​អំពើ​ហិង្សា​ជាដើម ។​ល​។

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ ២០២២​កន្លងផុតទៅ សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឲ្យ​គ​ណះ​អភិបាល​រាជធានី​ទាំង​២៥ ខេត្ត​ក្រុង​ដែរ​តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ដុះ​ស្លែ​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការលើកលែង ។

​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ក្រុង​ខេត្ត​ណា​មិន​ហ៊ាន​ក្នុង​ការទប់ស្កាត់​និង​បន​ល្បែង​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​នៅក្នុង​មូលដ្ឋាន​របដ់​ខ្លួន​ទេ បញ្ហា​ប្រឈម និង​បាត់បង់​ពី​តំណែង​ទៀតផង​។​

​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​សូម​ស្នើ​យ៉ាង​ទទូច​ដល់​លោក គង់ សោភ័ណ្ឌ អភិបាល នៃ​គ​ណៈអភិបាលខេត្ត​កណ្ដាល ​និង​លោក ឈឿន សុ​ចិត្ត សូម​ជួយ​ចាត់​មន្ដ្រី​ក្រោម​ឧ្យិ​វាទ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការបង្ក្រាប​ទៅ​លើ​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ខុស​ច្បាប់​ខាងលើ​នេះ​ផង ដើម្បី ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​សង្ក្រា​ត់មាន​សុវត្តិភាព​ទាំង​៧​ចំណុច​របស់​របស់​ក្រសួងមហាផ្ទៃ​៕

ប្រភពៈ ស៊ីធីវីអនឡាញ