នាព្រឹកថ្ងៃអង្គារ៣រោច ខែបុស្សឆ្នាំថោះ ចត្វាស័ក .ពុទ្ធសករាជ.២៥៦៧ ត្រូវនិងថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា យ៉ាម៉ន ចៅសង្កាត់រងទី១ នៃសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានយកអំណោយសប្បុរសធម៏ប្រគល់ជូនដល់សិស្សសាលា បឋមសិក្សាវត្តដំបូកខ្ពស់ចំនួនពីរនាក់ ក្នុងនោះសិស្សម្នាក់ៗ ទទួលបានកង់ចំនួន១គ្រឿ និងថវិកាមួយចំនួន ក្នុងនោះក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាវត្តដំបូកខ្ពស់ ។
លោកជាយ៉ាម៉ន ដែលជាចៅសង្កាត់រងនៃសង្កាត់ បឹងទំពុន២ខណ្ឌមានជ័យរជធានីភ្នំពេញ មានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗ ដែលជាសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តដំបូកខ្ពស់ទាំងអស់អោយខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីកសាងប្រទេសជាតិអោយបានរីកចំរើននៅថ្ងៃអនាគត និងជៀសអោយឆ្ងាយពីគ្រឿងញៀន ។
សូមបញ្ជាក់ផងដែរថា លោក ជា យ៉ាម៉ន ជាចៅសង្កាត់រងទី១នៃសង្កាត់បឹងទំពុន២ពិតជាមានកាទទួលខុសត្រូវខ្ពស់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។