<span;>ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
Month: April 2023
ផលិតផលខ្មែរជាច្រើនប្រភេទបានយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប
ផលិតផលខ្មែរជាច្រើនប្រភេទ បានយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប នៅមុខប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យបានស្គាល់ពីផលិតផលខ្មែរកាន់តែច្រើន និងអាចសហការនាំចេញទៅលក់នៅតាមបណ្ដា ប្រទេសផ្សេងៗទៀត ។.. ក្រុមម្ចាស់សហគ្រាស និងសិប្បករ បាននាំយកផលិតផលខ្មែរជាច្រើនប្រភេទ ដើម្បីដាក់តាំងបង្ហាញក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលផលិតផលទំាងនោះមានដូចជា ដំណាប់ផ្លែឈើ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ គ្រឿងទេស គ្រឿងចម្លាក់ស្ពាន់ ទឹករុក្ខជាតិបំប៉នសុខភាពជាដើម ។ ការដាក់បង្ហាញផលិតផលខ្មែរជាច្រើនមុខនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺដើម្បីផ្សព្វផ្សាយ ដល់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ដែលបានអញ្ជើញមកក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាប បានស្គាល់ ពីផលិតផលខ្មែរដែលមានគុណភាពល្អ ។ លោកស្រី ស៊ឹម សៀក អ្នកលក់ក្រុមហ៊ុនសច្ចៈ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្ម កម្ពុជា ដែលផលិតដោយដៃ បានមានប្រសាសន៍ថា ការយកផលិតផលមកតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ ដើម្បីឱ្យប្រជាជនខ្មែរ បានដឹងពីលក្ខណៈល្អប្រណិត ហើយក៏ជាផ្នែកមួយនៃ អត្តសញ្ញាណជាតិខ្មែរ។ លោកស្រី បានបន្តថា ចម្លាក់ថ្មដោយដៃនេះមានច្រើនប្រភេទដែល អាចធ្វើជារូបដំរី ព្រះកេសព្រះ ធ្វើជាព្រះសម្មាធិ […]
បេះដូងក្រដាសបានបញ្ចេញសម្រស់ចែងចាំងនៅលើទឹកដីអង្គរ ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក
បេះដូងក្រដាសបានបញ្ចេញសម្រស់ចែងចាំងនៅលើទឹកដីអង្គរ ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោកបន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក ពេលនេះ បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឃើញ។ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀម បំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ។ ក្រោយការៀបចំរចនា ជាសួនបេះដូងយ៉ាងស្រស់ស្អាត បេះដូងក្រដាស ដែលមានពណ៌ចម្រុះ មានលឿង ក្រហម និងខៀវកាន់តែបង្កើនភាពស្រស់ស្អាតឱ្យប្រាសាទអង្គរវត្ត ដែលជាទីតាំងកន្លែងបុរាណដ្ឋានដ៏ពិសិដ្ឋរបស់កម្ពុជា។ខណៈនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីបានចូលមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសួនបេះដូង ដែលត្រៀមនឹងបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។ យុវតីឈឹម សុផល អាយុ១៧ឆ្នាំ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀម រាបបានឱ្យដឹងថា នេះជាលើកទី មួយហើយ ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យបេះដូងក្រដាស រួមគ្នាបត់ដោយដៃ របស់បងប្អូនជនរួមជាតិកម្ពុជា មានចំនួនយ៉ាង ច្រើន ហើយបានយកមករៀបចំរចនាជាសួនបេះដូងក្រដាស យ៉ាងស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរ។ យុវជនរូបនេះបញ្ជាក់ សកម្មភាពនេះ ជាមោទនភាពមួយក្នុងនាមប្រជាជនកម្ពុជា ដែលបានរួបរួមសាមគ្គីគ្នា បត់រូបបេះដូងបានច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំមានអារម្មណ៍រំភើប ព្រោះអីវាជាលើកទីមួយ […]
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជាទទួលស្គាល់ថា ប្រទេសឥណ្ឌាជាប្រទេសឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍជំនាញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ឥណ្ឌាទាំងអស់ ចូលរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីកសាងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈ ទៅដល់យុវជនកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលនឹងគាំទ្រដល់ការវិនិយោគ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មពិធីប្រគល់ពានរង្វាន់ ផីនណាកុលប្រចាំឆ្នាំ២០២៣ “The Pinnacle Award 2023” នាឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យភាពរបស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងឥណ្ឌា និងកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ ចំពោះស្ថានកុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា (INCHAM) ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ […]
សត្វដំរីព្រៃនៅកម្ពុជានឹងត្រូវរៀបចំដាក់ប្រឡៅក ដើម្បីតាមដានការបន្លាស់ទី
ក្រសួងបរិស្ថាន និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF អះអាងថា នឹងមានការរៀបចំដាក់ប្រឡៅកលើសត្វដំរីព្រៃ ដែលមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ដើម្បីតាមដានការបន្លាស់ទី និងប្រមូលទិន្នន័យសម្រាប់ការងារអភិរក្ស ព្រមទាំងសិក្សាលើប្រភេទDNA ខណៈចំនួនរបាយការណ៍នៃថនិកសត្វប្រភេទនេះ ត្រូវបានប៉ាន់ស្មានស្ថិតក្នុងចន្លោះពី៤០០ទៅ៦០០ក្បាល។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការWWFលើការដាក់ប្រឡៅ ក លើសត្វដំរីព្រៃ ដើម្បីធ្វើការតាមដានការបន្លាស់ទីរបស់សត្វដំរី នៅតំបន់ការពារធម្មជាតិ។ ការដាក់ប្រឡៅកលើសត្វដំរី គឺដើម្បីឱ្យដឹងថា សត្វដំរីទាំងអស់នោះធ្វើដំណើរបន្លាស់ទីទៅកន្លែងណាខ្លះ និងដើម្បីប្រមូលឱ្យមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការពារ និងអភិរក្ស។ លើសពីនេះ ក៏ដើម្បីធ្វើការសិក្សាពីប្រភេទDNA របស់ពួកវា និងការសិក្សាផ្សេងៗលើបញ្ហាជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងអំឡុងពេលធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅទីរួមខេត្តពោធិ៍ សាត់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បានបញ្ជាក់ដោយការកត់សម្គាល់ថា បទល្មើសនៃការបរបាញ់សត្វដំរីនៅក្នុងតំបន់ជួរភ្នំក្រវាញលែងមានទៀតហើយ ប៉ុន្តែអន្ទាក់នៅតែជាបញ្ហាប្រឈមចំពោះសត្វដំរីព្រៃ។ បើតាមការបញ្ជាក់របស់លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) បានឱ្យដឹងថា កាលពីឆ្នាំ២០២២ តាមរយៈរូបភាពបង្ហាញពីកាំមេរ៉ាស្វ័យប្រវត្តិ មានដំរីព្រៃជាច្រើនមានសុខភាពល្អ […]
កាកបាទក្រហមកម្ពុជា ទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង
លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ អញ្ជើញទទួលថវិកាពី លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង ប្រធាន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ចំនួន៧០ម៉ឺនដុល្លារអាម៉េរិក ដែលបាននាំយកមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុង ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។ ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]
ពីរនាក់ឪពុកកូន ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយគ្នា ជូនដល់គណៈប្រតិភូ
ពីរនាក់ឪពុកកូន ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយគ្នា ជូនដល់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមប្រធានបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ រៀបចំដោយនាយករដ្ឋមន្ត្រីឡាវ
រាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះជាពិធីលៀងសាយភោជន៍ពេលរាត្រីជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលពី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ មុនពិធីលៀងសាយភោជន៍ពេលរាត្រីចាប់ផ្តើម។ ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ពេលរាត្រី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមសំដែងនូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់របស់ គណៈកម្មការទន្លេមេគង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងច័ន្ទដ៏ស្រស់បំព្រង។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍បន្តថា កិច្ចប្រជុំរបស់យើងនៅថ្ងៃទី៥មេសាស្អែក […]
រដ្ឋបាលរាជធានីភ្នំពេញ ក្រុងពលី រៀបចំសង្រ្កាន្តវត្តភ្នំ ដើម្បីទទួលទេវតាឆ្នាំថ្មី
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី លោកយាយពេញ សូមសេចក្តីសុខចម្រើនកើតមានដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកក្នុងការរៀបចំសង្រ្កានវត្តភ្នំ ដើម្បីផ្តល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋយើងបានមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋលេងសប្បាយចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៨យប់ ចំនួន៣ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ខែមេសា ឆ្នាំ២០២៣ ជាមួយនិងការរៀបចំឱ្យមានល្បែង របាំប្រជា ប្រិយខ្មែរ, ការប្រគំតន្ត្រីបុរាណសម័យច្រើនទម្រង់។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ពេលនេះយើងបានរៀបចំលើកខ្លោងទ្វារ សម្រាប់វត្តភ្នំសង្រ្កាន្ត ក៏ដូចជាការរៀបជាស្តង់ផលិតផលតាមបែបភូមិមួយផលិតផល មួយជាង៤០ស្តង់, មានដង្ហែព្រះបដិមាករនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ ដើម្បីស្រង់ ព្រះទៅ […]