ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី ចំណុះទូកប្រពៃណីខ្នាតអន្តរជាតិតំណាងខេត្ត ត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា”

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការនី ចំណុះទូក

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក ខុន សេរីរដ្ឋា ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

ភ្នំពេញ ៖ ឯកត្តម  រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-​វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។ គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ […]

ព័ត៌មានជាតិ

សម្ដេចតេជោ អះអាងថា កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងបញ្ជូលដែនដីរបស់ខ្លួន ទៅក្នុងដីរបស់ប្រទេសវៀតណាមឡើយ

សម្ដេចតេជោ អះអាងថា កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងបញ្ជូលដែនដីរបស់ខ្លួន ទៅក្នុងដីរបស់ប្រទេសវៀតណាមឡើយ សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។ សម្ដេចតេជោ ចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា ក្រោយមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ទៅក្នុងដែនដីរបស់រៀតណាម។

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឱ្យដាក់ជនណាបំភ្លៃថា កម្ពុជាចុះកិច្ចព្រមព្រៀងដោះដូរអធិបតេយ្យភាព ក្នុងបញ្ជីខ្មៅ មិនអាចស្នើលើកលែងទោសបាន

សម្ដេចតេជោ ស្នើឱ្យដាក់ជនណាបំភ្លៃថា កម្ពុជាចុះកិច្ចព្រមព្រៀងដោះដូរអធិបតេយ្យភាព ក្នុងបញ្ជីខ្មៅ មិនអាចស្នើលើកលែងទោសបាន សម្ដេច ហ៊ុន សែន បានស្នើតុលាការផ្ដន្ទាទោសជនណា ដែលបំភ្លៃការពិតថា មេដឹកនាំកម្ពុជា បានកម្ពុជាចុះកិច្ចព្រមព្រៀងប្រគល់អំណាចឱ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស ក្នុងកម្រិតអតិបរមា។ សម្ដេចក៏ស្នើទៅក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារ ដាក់ជនដែលនិយាយាបំភ្លៃការពិត ទៅក្នុងបញ្ជីខ្មៅ ដែលមិនអាចស្នើសុំបន្ធូបន្ធយ និងលើកលែងទោសបាន។ សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា។  

ព័ត៌មានជាតិ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិនចំនួន២នាក់ និងរឹបអូសគ្រឿងញៀនជាង២០០គីឡូក្រាម

ភ្នំពេញ: មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបាន ឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិនចំនួន២នាក់ និង២ទៀតរត់គេចខ្លួន

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀល

ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល